
30 ៣ បំណិនជីវិត “ស្ងោរដំឡូងជ្វា” សម្រាប់សិស្សក្រោមមត្តេយ្យ
នៅថ្ងៃសុក្រ ទី25 ខែមីនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធី បំណិនជីវិតថ្នាក់ក្រោមមត្តេយ្យ ស្ដីអំពី “ស្ងោរដំឡូងជ្វា” ដែលដឹកនាំដោយអ្នកគ្រូ ទេព សុម៉ាលី។ គោល បំណងនៃកម្មវិធីបំណិនជីវិត គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញា ស្មារតីបន្ថែមទៀតក្រៅពីការរៀនសូត្រដែល មានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ ម្យ៉ាងទៀតសិស្សចេះអង្កេតពីរបៀបធ្វើរបស់គ្រូ សិស្សអាចចូលរួម ធ្វើជាមួយគ្រូដោយគ្រូជាអ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ ក្រោយពីចម្អិនរួចហើយ សិស្សានុសិស្សនិង អ្នកគ្រូញ៉ាំអាហារដែលបានចំអិនរួចជុំគ្នា។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះធ្វើឱ្យសិស្សចេះជួយ គ្នាបង្ហាញពី ភាពសាមគ្គីគ្នាស្រឡាញ់គ្នា បន្សល់ទុកនៅ អនុស្សាវរីយ៍ល្អៗជាមួយគ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិត ពួកគេជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេនាពេលអនាគត។
Sorry, the comment form is closed at this time.