
01 ៤ បំណិនជីវិត “មីឆាសាច់គោ” សម្រាប់សិស្សថ្នាក់ទី៥ក
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្ម វិធីបំណិនជីវិត “មីឆាសាច់គោ” សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ក ដឹកនាំដោយអ្នកគ្រូ ខេង លន់។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតីបន្ថែម។ ម្យ៉ាងទៀត ការធ្វើបំណិនជីវិត ញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការសម្រាកបន្ធូរអារម្មណ៍របស់ សិស្សានុ សិស្សត្រូវសិក្សាបន្ថែមទៀត។ លើសពីនេះទៅទៀត សិស្សអាចអង្កេត ពីរបៀបធ្វើតាមរយៈការបង្ហាញរបស់ គ្រូហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជា អ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹម តែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គី ភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
Sorry, the comment form is closed at this time.