
10 ២ បំណិនជីវិត ប្រហិតបីរសជាតិ
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ កែវ សុវណ្ណា ដែលជាគ្រូបន្ទុកថ្នាក់ទី៣ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ រៀនវេនព្រឹក និងរសៀល ធ្វើបំណិនជីវិត ប្រហិតបីរសជាតិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
អ្នកគ្រូបានបង្ហាញពីឈ្មោះគ្រឿងផ្សំដែលត្រូវធ្វើ សម្ភារសម្រាប់ធ្វើ និងរបៀបធ្វើទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមធ្វើ និងភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសា និងប្រកបដោយភាពសប្បាយរីករាយ។
No Comments