បំណិនជីវិត បាយឡុកឡាក់សាច់គោ សម្រាប់សិស្សថ្នាក់ទី៤ ក

បំណិនជីវិត បាយឡុកឡាក់សាច់គោ សម្រាប់សិស្សថ្នាក់ទី៤ ក

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត “បាយឡុកឡាក់សាច់គោ”សម្រាប់សិស្សានុសិស្សថ្នាក់ទី4”ក” វេនព្រឹក ដែលរៀបចំ និងដឹកនាំដោយអ្នកគ្រូ ឌុច សោភណ្ឌ។ គោលបំណងនៃការធ្វើបំណិនជីវិត ដើម្បីធ្វើឱ្យកុមារមានការបង្កើនបញ្ញាស្មារតី បន្ថែមក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ មួយវិញទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ បំណិនជីវិត “បាយឡុកឡាក់សាច់គោ” មានរសជាតិឆ្ងាញ់ សម្បូរប្រូតេអ៊ីនជំនួយកម្លាំងដល់អ្នកហូប បំប៉នសុខភាពរាងកាយ ធ្វើឱ្យរាងកាយមាំមួនល្អ។ មួយវិញទៀត ការធ្វើបំណិនជីវិត បានផ្តល់នូវមេរៀនដល់ពួកគាត់ដើម្បីឱ្យពួកគាត់ចេះពិនិត្យ អង្កេត និងរៀនសូត្រពីសកម្មភាពផ្សេងៗដែលគ្រូបានបង្ហាញ។​ លើសពីនេះ សិស្សានុសិស្សទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេ ជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេលអនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង