
07 ១២ បំណិនជីវិត បណ្តុះកូនរុក្ខជាតិ
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបណ្តុះកូនរុក្ខជាតិសម្រាប់សិស្សថ្នាក់ទី៣ វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ នៅសូនជីវចំរុះ។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបបណ្តុះកូនរុក្ខជាតិឱ្យសិស្សានុសិស្សចេះបណ្ដុះដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានស្គាល់ប្រភេទរុក្ខជាតិផ្សេងៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបណ្ដុះរុក្ខជាតិដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។
Sorry, the comment form is closed at this time.