បំណិនជីវិត “បង្អែមបបរពោត” សម្រាប់សិស្សានុសិស្សថ្នាក់ទី២

បំណិនជីវិត “បង្អែមបបរពោត” សម្រាប់សិស្សានុសិស្សថ្នាក់ទី២

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូស៊ិន ស៊ីយ៉ាត ជាគ្រូបង្គោលថ្នាក់ទី១”ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធើ្វបំណិនជីវិតដែលមានឈ្មោះថា ”បង្អែម បបរពោត”។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលកុមារត្រូវការខ្លាំងបំផុត ព្រោះដើម្បីធ្វើឱ្យកុមារ បានបង្កើនបញ្ញាស្មារតីក្នុងការយល់ដឹងពីគ្រឿងផ្សំផ្សេងៗដែលមានក្នុងអាហារ ព្រមទាំងឈ្មោះ បន្លែបន្ថែមពីការរៀនសូត្រមុខវិជ្ជាផ្សេងៗក្នុងថ្នាក់រៀន។ លើសពីនេះទៅទៀត គឺដើម្បីញ៉ាំង បរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាលផងដែរ។ បំណិនជីវិត “បង្អែមបបរពោត” ធ្វើឱ្យកុមារចេះអង្កេតពីរបៀបធ្វើ សហការគ្នា មានទំនាក់ទំនងល្អ ជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិត ពួកគាត់ ជាបទពិសោធន៍ដែលពួកគាគ់អាចយកទៅប្រើប្រាស់នៅពេលអនាគត សម្រាប់ក្នុងការ អនុវត្ត កែច្នៃបន្ថែមដែលធ្វើឱ្យជីវិតពួកគេមានការរីកចម្រើនល្អប្រសើរបាន។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង