បំណិនជីវិត បង្អែមចេកខ្ទិះ សម្រាប់សិស្សថ្នាក់ទី៤ខ

បំណិនជីវិត បង្អែមចេកខ្ទិះ សម្រាប់សិស្សថ្នាក់ទី៤ខ

នៅថ្ងៃសុក្រទី០៨ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត “បង្អែមចេកខ្ទិះ” សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ខ ដឹកនាំដោយអ្នកគ្រូប្រចាំថ្នាក់ នុន ឆវិន។ ការធ្វើបំណិនជីវិតនេះ ដើម្បីធ្វើឱ្យកុមារមានការបង្កើនបញ្ញាស្មារតីបន្ថែមក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ មួយវិញទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល កុមារត្រូវការ ការសិក្សាបន្ថែមទៀតដែលគេហៅថាបំណិជីវិត។ មួយវិញទៀត ការធ្វើបំណិនជីវិតសម្រាប់កុមារគឺជាការផ្តល់នូវមេរៀនដល់ពួកគាត់ដើម្បីឱ្យពួកគាត់ចេះពិនិត្យ អង្កេត និងរៀនសូត្រពីសកម្មភាពផ្សេងៗដែលគ្រូបានបង្ហាញ ជាមេរៀនដែលមានភាពរួសរវើករបស់កុមារ ជាសកម្មភាពសប្បាយរីករាយក្នុងការចូលរួមសហការគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេ ជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេលអនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង