
30 ៣ បំណិនជីវិត នំបុ័ងប្រហិតបំពង
កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅនេះអ្នកគ្រូបានដឹកនាំប្អូនសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ធ្វើបំនិនជីវិត នំបុ័ងប្រហិតបំពង។ អ្នកគ្រូបានរៀបរាប់យ៉ាងច្បាស់លាស់ជាមួយនឹងគ្រឿងផ្សំ និងវិធីធ្វើ។ អ្នកគ្រូបានជម្រាបថា ប្អួនៗធ្លាប់តែទិញនំប្រហិតបំពង
យកមកបរិភោគ ប៉ុន្តែប្អូនៗពុំបានដឹងថា មុននឹងក្លាយជានំបុ័ងប្រហិតបំពងដែលប្អូនៗអាចបរិភោគបាន តើយើងត្រូវការអ្វីខ្លះ ហើយត្រូវចម្អិនយ៉ាងណា។ ដូច្នេះហើយទើបអ្នកគ្រូបានរៀបចំ និងដឹកនាំប្អូនៗធ្វើនូវនំបុ័ងប្រហិតបំពងនេះ។
Sorry, the comment form is closed at this time.