
05 ៤ បំណិនជីវិត នំបញ្ចុកសម្លណាំយ៉ា
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ កែវ សុវណ្ណា បានដឹកនាំប្អូនសិស្សថ្នាក់ទី៣ វេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ធ្វើបំនិនជីវិត នំបញ្ចុកសម្លណាំយ៉ា។ អ្នកគ្រូបានរៀបរាប់យ៉ាងច្បាស់លាស់ជាមួយនឹងគ្រឿងផ្សំ និងវិធីធ្វើដ៏ប្អូនៗ។ អ្នកគ្រូបានជម្រាបថា ប្អូនៗធ្លាប់តែទិញនំបញ្ចុកសម្លប្រហើរ
យកមកបរិភោគ ប៉ុន្តែប្អូនៗពុំបានដឹងថាមុននឹងក្លាយជានំបញ្ចុកសម្លណាំយ៉ាដែលប្អូនៗអាចបរិភោគបាន តើយើងត្រូវការអ្វីខ្លះ ហើយត្រូវចម្អិនយ៉ាងណា។ ដូច្នេះហើយទើបអ្នកគ្រូបានរៀបចំ និងដឹកនាំប្អូនៗធ្វើនូវនំបញ្ចុកសម្លណាំយ៉ានេះ។
Sorry, the comment form is closed at this time.