11 ៣ បំណិនជីវិត ដាំផ្កាចម្រុះ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីដាំផ្កាចម្រុះសម្រាប់សិស្សថ្នាក់ទី១ វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ នៅសូនជីវចំរុះ។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដាំផ្កាឱ្យសិស្សានុសិស្សចេះដាំដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានស្គាល់ប្រភេទផ្កាផ្សេងៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការដាំផ្កាដោយខ្លួនឯងដោយមានការជួយសម្រួលពីគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។
Sorry, the comment form is closed at this time.