
04 ៤ បំណិនជីវិត “ដាំបន្លែ” សិស្សានុសិស្សថ្នាក់ទី៨
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីដាំបន្លែសម្រាប់សិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ នៅសូនជីវចំរុះ។ អ្នកគ្រូ រស់ សុគន្ធារី បានបង្ហាញ និងពន្យល់អំពីរបៀបដាំបន្លែឱ្យសិស្សានុសិស្សចេះដាំដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានស្គាល់ប្រភេទបន្លែផ្សេងៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការដាំបន្លែដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់ និងប្រកបដោយបរិយាកាសរីករាយ។
Sorry, the comment form is closed at this time.