បំណិនជីវិត គាវខ្ចប់បង្គាទឹកស៊ុប សម្រាប់សិស្សានុសិស្សថ្នាក់ទី៣

បំណិនជីវិត គាវខ្ចប់បង្គាទឹកស៊ុប សម្រាប់សិស្សានុសិស្សថ្នាក់ទី៣

នៅថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូកែវ សុវណ្ណា ជាគ្រូបង្គោលថ្នាក់ទី៣”ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធើ្វបំណិនជីវិតដែលមានឈ្មោះថា ”បង្គាខ្ខប់គាវទឹកស៊ុប”។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលកុមារត្រូវការខ្លាំងបំផុត ព្រោះដើម្បីធ្វើឱ្យកុមារបានបង្កើនបញ្ញាស្មារតីក្នុងការយល់ដឹងពីគ្រឿងផ្សំផ្សេងៗដែលមានក្នងអាហារ ព្រមទាំងឈ្មោះមុខម្ហូបបន្ថែមពីការរៀនសូត្រមុខវិជ្ជាផ្សេងៗក្នុងថ្នាក់រៀន។ លើសពីនេះទៅទៀត គឺដើម្បីញ៉ាំង បរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាលផងដែរ។ បំណិនជីវិត “បង្គាខ្ខប់គាវទឹកស៊ុប” ធ្វើឱ្យកុមារចេះអង្កេតពីរបៀបធ្វើ សហការគ្នា មានទំនាក់ទំនងល្អ ជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិត ពួកគាត់ ជាបទពិសោធន៍ដែលពួកគាគ់អាចយកទៅប្រើប្រាស់នៅពេលអនាគត សម្រាប់ក្នុងការ អនុវត្ត កែច្នៃបន្ថែមដែលធ្វើឱ្យជីវិតពួកគេមានការរីកចម្រើនល្អប្រសើរបាន។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង