បំណិនជីវិត “ការសង្កេតផ្លែល្ហុងទុំ” សម្រាប់សិស្សានុសិស្សថ្នាក់មតេ្តយ្យ

បំណិនជីវិត “ការសង្កេតផ្លែល្ហុងទុំ” សម្រាប់សិស្សានុសិស្សថ្នាក់មតេ្តយ្យ

នៅថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់មត្តេយ្យសិក្សា “ក”មានការបង្រៀនសិស្សស្តី អំពីការសង្កេតផ្លែល្ហុងទុំដែលដឹកនាំដោយអ្នកគ្រូ តង់ ក្រឹម និងអ្នកគ្រូ គី ស្រីនិច។​ ការសិក្សាមិនមែនគ្រាន់តែជាការរៀនសូត្រឱ្យចេះចាំអក្សរប៉ុណ្ណោះទេប៉ុន្តែចាំបាច់ត្រូវ សិក្សាគ្រប់អ្វីៗដែលនៅជុំវិញខ្លួន។ ក្នុងនេះមានបំណិនជីវិតអំពីការសង្កេតទៅលើរុក្ខជាតិ ឬផ្លែឈើផ្សេងៗជាមេរៀនសម្រាប់សិស្សអាចសង្កេតពីរបៀបតាមរយៈការបង្ហាញរបស់គ្រូដើម្បីឱ្យ ពិនិត្យ សង្កេត និងស្គាល់ច្បាស់អំពីផ្លែឈើហូបផ្លែ និងបានភ្លក្សរសជាតិនៃផ្លែឈើថែមទៀតផង។ នេះជាមេរៀនការបង្ហាញរបស់គ្រូជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង