
20 ២ បំណិនជីវិតដាំកូនរុក្ខជាតិ (ដំណាំសាលាដ) សម្រាប់សិស្សានុសិស្សថ្នាក់ទី ៣ក
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកគ្រូ កែវ សុវណ្ណា គ្រូបង្គោលបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិត បំណិនជីវិតដាំកូនរុក្ខជាតិ (ដំណាំសាលាដ) សម្រាប់សិស្សានុសិស្សថ្នាក់ទី ៣ក ទាំងពីរវេន គឺវេនព្រឹក និងវេនរសៀល។ កម្មវិធីបំណិនជីវិតខាងលើ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបបណ្តុះកូនរុក្ខជាតិ (ដំណាំសាលាដ) ឱ្យសិស្សានុសិស្សយល់អំពីអត្ថប្រយោជន៍នៃដំណាំសាលាដ និងធ្វើការរៀបរាប់ពីរបៀបនៃការដាំដុះ ដើម្បីជួយឱ្យសិស្សានុសិស្សចេះដាំដុះខ្លួនឯងទៅថ្ងៃអនាគត។ បន្ថែមពីលើនេះផងដែរ ការរៀបចំកម្មវិធីបំណិនជីវិតនេះឡើង គឺដើម្បីឱ្យសិស្សានុសិស្សចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។
Sorry, the comment form is closed at this time.