បំណិនជីវិតកូនរុក្ខជាតិ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤

បំណិនជីវិតកូនរុក្ខជាតិ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានដឹកនាំធ្វើកម្មវិធីបំណិនជីវិត ដាំកូនរុក្ខជាតិ (កូនស្ពៃ) សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដែលដឹកនាំកម្មវិធីដោយ អ្នកគ្រូ ឌុច សោភ័ណ។ គោលបំណងនៃកម្មិធីនេះ គឺដើម្បីបង្ហាញឱ្យសិស្សចេះសង្កេតកូនរុក្ខជាតិនានា ការជ្រើសរើសដីសម្រាប់ដាំ ការស្រោចទឹក និងការថែទាំ។ ម្យ៉ាងវិញទៀត ឱ្យសិស្សចេះជ្រើសរើសពូជរុក្ខជាតិមុននឹងយកទៅដាំ។ លើសពីនេះទៅទៀត កម្មវិធីបំណិតជីវិតនេះ គឺជួយបណ្តុះគំនិតកូនសិស្សឱ្យស្រឡាញ់រុក្ខជាតិគ្រប់ប្រភេទ ចូលរួមដាំ និងថែទាំ។ ជាងនេះទៅទៀត គឺបង្ហាញពីអត្ថប្រយោជន៍របស់រុក្ខជាតិដែលផ្តល់ជាម្លប់ ជាជម្រក និងជាចំណីសម្រាប់មនុស្ស សត្វគ្រប់ប្រភេទ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង