ប្រឹក្សាយោបល់

មូលហេតុដែលចាំបាច់ត្រូវមានអ្នកប្រឹក្សាសិក្សាសាលាពីព្រោះ៖
  • អ្នកប្រឹក្សាសិក្សាសាលា មានតួនាទីជួយសម្របសម្រួលដល់លោកគ្រូ អ្នកគ្រូ ហើយធ្វើការពិភាក្សាដោះស្រាយបញ្ហារបស់សិស្ស ដែលពាក់ព័ន្ធការសិក្សា ព្រមទាំងជំនួបពិភាក្សាជាមួយមាតាបិតា ឬអ្នកអាណា-ព្យាបាល ដើម្បីជួយសហការជំរុញដល់ការបង្កើន សមត្ថភាពការសិក្សារបស់ សិស្សានុសិស្សទាំងអស់ឱ្យមានទំនុកចិត្ត និងមានគុណភាព។
  • ពង្រឹងវិន័យ និងអប់រំក្រមសីលធម៌ សុជីវធម៌សុភាវធម៌របស់ សិស្សានុសិស្ស និងជំនួយផ្នែកចិត្តសាស្រ្តសង្គមរបស់សិស្សា នុសិស្សដែលមានបញ្ហា ទៅលើការសិក្សា។
  • ដើម្បីរួមចំណែកក្នុងវិស័យអប់រំឱ្យកាន់តែមានភាពប្រសើរឡើង ហើយមានភាពកក់ក្តៅនិងមានទំនុកចិត្តពីសំណាក់មាតា បិតា ឬអ្នកអាណាព្យាបាលសិស្ស។
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង