ជម្រាបសួរ! លោក លោកស្រី និងសិស្សានុសិស្សទាំងអស់គ្នា យើងខ្ញុំទាំងអស់គ្នាដែលជាគ្រូជំនាញផ្នែកកីឡានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ផ្នែកបឋមសិក្សា និងផ្នែកមធ្យមសិក្សា សូមស្វាគមន៍ការចូលមើលគេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យើងខ្ញុំ។ សាលាយើងខ្ញុំក្រៅពី ផ្តល់ចំណេះដឹងទូទៅ សាលាក៏បានបញ្ចូលកម្មវិធីសិក្សាជំនាញកីឡាដែលមានមុខវិជ្ជាជាច្រើនជម្រើសដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់ទាត់ ហែលទឹក ក្បាច់គុណការ៉ាតេ ក្បាច់គុណល្បុក្កតោ វាយកូនឃ្លីលើតុ វាយកូនបាល់ ជិះស្គីលើទឹកកក កីឡាឡើងជញ្ជាំង និងអត្តពលកម្មសម្រាប់សិស្សានុសិស្សធ្វើការហ្វឹកហាត់តាមជំនាញដែលពួកគាត់ចូលចិត្ត។ ការហ្វឹកហាត់កីឡានេះដែរ គឺធ្វើឱ្យសិស្សានុសិស្សមានកាយសម្បទាមាំមួន មានសុខភាពល្អ មានភាពរហ័សរហួន មានភាពឆ្លាតវាងវៃ និងធ្វើឱ្យសិស្សចេះរួបរួមសាមគ្គីគ្នា។ ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាគ្រូកីឡា យើងខ្ញុំនឹងខិតខំរិះរកបច្ចេកទេសល្អៗ ថ្មីៗ ក្នុងការផ្ទេរចំណេះដឹងទៅកាន់សិស្សានុសិស្សទាំងអស់ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ពិតប្រាកដមួយ និងអាចប្រើប្រាស់បានក្នុងវិស័យកីឡាបច្ចុប្បន្នដែលកំពុងរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់លោក លោកស្រី និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែមានការសហការក្នុងការជួយជំរុញដល់ការសិក្សាបុត្រធីតា និងគាំទ្រដល់សាលាយើងខ្ញុំក្នុងការផ្តល់សេវាអប់រំដល់កូនចៅជំនាន់ក្រោយឱ្យកាន់តែមានភាពត្រចះត្រចង់ទ្វេឡើងថែមទៀត។
សូមអរគុណ!