សាលារៀន អន្តរទ្វីប អាមេរិកាំង មានសម្ភារឧបទេសសម្រាប់ការបង្រៀនសិស្សានុសិស្សយ៉ាងសំបូរបែបតួយ៉ាងការបង្កើតបន្ទប់ពិសោធន៍ដើម្បីឆ្លើយតបទៅនឹងមុខវិជ្ជាវិទ្យាសាស្រ្ត។ បន្ទប់ពិសោធន៍
នេះសម្រាប់ឱ្យលោកគ្រូ អ្នកគ្រូដឹកនាំសិស្សានុសិស្សធ្វើការពិសោធន៍សំដៅដល់ការស្វែងរកឱ្យឃើញការពិតតាមទ្រឹស្ដីមេរៀន ហើយការពិសោធសម្រាប់ថ្នាក់ចំណេះទូទៅពុំមែន ធ្វើស៊ីជម្រៅខ្លាំងដូចអ្នកជំនាញនោះទេ តែអាចចាត់ទុកថា ពិសោធរកអ្វីដែលមាននៅក្នុងទ្រឹស្ដី មេរៀន។ការពិសោធន៍ដែលមានលក្ខណៈត្រឹមត្រូវទៅតាមស្តង់ដាជាតិ និងអន្តរជាតិ និងទទួលបានជោគជ័យ វាគឺជារឿងចាំបាច់បំផុតសម្រាប់អ្នកពិសោធ ព្រោះគ្រប់ការពិសោធទាំងអស់រមែងតែងតែចង់ទទួលបានលទ្ធផលល្អ និងជោគជ័យដែលកើតចេញពីការពិសោធន៍ ហើយបើទោះបីជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក៏ដោយ ប៉ុន្តែជាធម្មតារាល់ការពិសោធន៍រមែងតែងតែទទួលបានលទ្ធផលទៅតាមវត្ថុបំណងមេរៀនដែលបានគ្រោងទុក។ បន្ទប់នេះដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពិត និងបានយល់ដឹងបន្ថែមកាន់តែច្បាស់លើការពិសោធដោយផ្ទាល់ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងទៅនឹងទ្រឹស្ដីមេរៀន។