បទបង្ហាញស្តីពី បទបញ្ជាផ្ទៃក្នុងរបស់សិស្ស ជូនដល់សិស្ស

បទបង្ហាញស្តីពី បទបញ្ជាផ្ទៃក្នុងរបស់សិស្ស ជូនដល់សិស្ស

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀនបានរៀបចំការធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិសម្រាប់សិស្សានុសិស្សចំណេះទូទៅជូនសិស្សានុសិស្សថ្នាក់ទី៣ ដល់ទី១២ ការធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម និងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលចូលរួម។ ក្នុងការធ្វើបទបង្ហាញនោះដែរ ក្រុមប្រឹក្សាវិន័យដែលបានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត ហើយសិស្សានុសិស្សបានឆ្លងឆ្លើយសំណួរ និងកត់ត្រាយ៉ាង យកចិត្តទុកដាក់។ ក្នុងនោះផងដែរក្រុមប្រឹក្សាវិន័យ សិក្សាសាលា បានពន្យល់ទៅសិស្សានុសិស្សពីបញ្ហាអាកប្បកិរិយា ការប្រើប្រាស់ពាក្យសម្តី បញ្ហាចំនួនអវត្តមានច្រើន បញ្ហាពេលធ្វើកិច្ចការផ្ទះជូនលោកគ្រូ អ្នកគ្រូជាដើម។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង