បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា

បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥៦ ទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា ជូនដល់សិស្សានុសិស្សថ្នាក់ទី៩។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ ដែលអាចទាក់ទាញសិស្សានុសិស្សចូលរួមទំាងអស់គ្នា។ ជាពិសេសឱ្យសិស្សានុសិស្សបានដឹងទីតាំងភូមិសាស្ត្រត្រូវទៅ កន្លែងជួបជុំគ្នា មុនពេលចេញដំណើរ និងការត្រឡប់មកវីញ។ លើសពីទៅទៀត ទស្សនកិច្ចសិក្សានេះ នឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០ នាទីល្ងាចនៅខាងមុខនេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង