បទបង្ហាញស្តីពីដំណើរការចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី២០១៧-២០១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

បទបង្ហាញស្តីពីដំណើរការចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី២០១៧-២០១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈ​គ្រប់គ្រង​សាលារៀន ​អន្តរទ្វីប អាមេរិកាំង បានបើកវគ្គខ្លីបណ្ដុះបណ្ដាលបន្ថែមស្ដីពី ​ការចុះ​ឈ្មោះ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី២០១៧-២០១៨ ដល់​បុគ្គលិកពាក់ព័ន្ធផ្នែកលេខាធិការ រដ្ឋបាល ហិរញ្ញវត្ថុ និងគនណេយ្យ ប្រមាណជាង៥០នាក់​ នៅ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក ស៊ូ វិចិត្រ ជាវាគ្មិន មានគោលបំណងដើម្បី​តម្រង់​ទិស ​និង​អភិវឌ្ឍ​បន្ថែម​រាល់​កិច្ចការ​ពាក់ព័ន្ធមួយចំនួន និង​បុគ្គលិក​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​នោះ​បាន​ឈ្វេង​យល់​កាន់​តែ​ច្បាស់​ពី​បច្ចេកទេស ទម្រង់បែបបទ និងឯកសារជាដើម នៃដំណើរការចុះឈ្មោះចូលរៀន។ ព្រោះវានឹង​អាច​ជួយ​សម្រួល​ដល់​ការទទួល​ចុះឈ្មោះ​សិស្ស​ឱ្យ​បាន​ឆាប់​រហ័ស ទាន់ពេលវេលា និងមានទំនុកចិត្តខ្ពស់ពីសិស្ស អាណាព្យាបាល​សិស្ស ​ឬអតិថិជន​ជាដើម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខា ចាប់ផ្ដើមទទួលចុះឈ្មោះសិស្សានុសិស្សគ្រប់កម្រិតសិក្សាចាប់ពីថ្ងៃ​នេះតទៅ ​ហើយ​បវេសនកាល​ថ្មី​នឹង​ចាប់​ផ្ដើម​នៅថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង