បទបង្ហាញស្តីពីការបំពេញពាក្យស្នើសុំជ្រើសរើសអាហារូបករណ៍

បទបង្ហាញស្តីពីការបំពេញពាក្យស្នើសុំជ្រើសរើសអាហារូបករណ៍

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានធ្វើបទបង្ហាញស្តីពីការបំពេញពាក្យសុំជ្រើសរើសអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សានេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការជួយជំរុញ និងតម្រង់ ទិសដល់ប្អូនៗសិស្សានុសិស្សបានយល់ដឹងពីរបៀបនៃការបំពេញពាក្យសុំជ្រើសរើសអាហារូបករណ៍ ដែលគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនបានផ្តល់ជូន ជាពិសេសជួយឱ្យសិស្សបានស្វែងយល់បន្ថែមពី ការជ្រើសរើសមុខជំនាញក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិ។

ការធ្វើបទបង្ហាញនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្សានុសិស្ស ដែលគាត់មានបំណងស្វែងរកអាហាររូបករណ៍សម្រាប់សិក្សាតាមគ្រឹះស្ថានឧត្តមសិក្សានាពេលខាងមុខនេះ។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង