
05 ៥ បទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥២ ទៅកាន់ខេត្ដសៀមរាប
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥២ ទៅកាន់ខេត្ដសៀមរាប សម្រាប់សិស្សានុសិស្សថ្នាក់១២។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ ដែលអាចទាក់ទាញសិស្សានុសិស្សចូលរួមឱ្យបានច្រើនកុះករ។ លើសពីទៅទៀត គឺដើម្បីធ្វើការបង្ហាញអំពីរបៀបវារៈនៃកម្មវិធីផងដែរ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សាលើកទី១៥២ ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ និងមានរយៈពេល៣យប់ និង៤ថ្ងៃ។
Sorry, the comment form is closed at this time.