បច្ចេកវិទ្យា Robots ក្នុងវិស័យសុខាភិបាល

បច្ចេកវិទ្យា Robots ក្នុងវិស័យសុខាភិបាល

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យា Robots ក្នុងវិស័យសុខាភិបាល”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE#AmericanInterconSchool

បច្ចេកវិទ្យាកំពុងតែរីកចម្រើនលើគ្រប់វិស័យ រាប់បញ្ចូលទាំងវិស័យអប់រំ យោធា ពាណិជ្ជកម្ម កម្សាន្ត និងវិស័យ សុខាភិបាលជាដើម។ ការវិវត្ត និងការលូតលាស់របស់បច្ចេកវិទ្យាបានឈានដល់ដាក់បញ្ចូលប្រព័ន្ធ និងឧបករណ៍វៃឆ្លាត Robotics (មនុស្សយន្ត) ក្នុងដំណើរការគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺនានាក្នុងវិស័យសុខាភិបាល។

តើបច្ចេកវិទ្យា Robots អាចកែប្រែវិស័យសុខាភិបាលបានយ៉ាងដូចម្ដេច?
បំពាក់បច្ចេកវិទ្យា Robots ក្នុងប្រព័ន្ធដំណើរការមន្ទីរពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ ឬឧបករណ៍ (មនុស្សយន្ត) ជំនួយផ្សេងៗក្នុងមន្ទីរពេទ្យអាចនាំមកនូវអត្ថប្រយោជន៍ដូចជា៖
១. ជួយកាត់បន្ថយសម្ពាធការងាររបស់បុគ្គលិកមន្ទីរពេទ្យ
២. បង្កើនល្បឿន នៃការបំពេញការងាររបស់បុគ្គលិក
៣. ជួយសម្រួលដល់ការពិនិត្យ កាលវិភាគ និងការព្យាបាលជំងឺ។ល។

ម៉ាស៊ីន ឬឧបករណ៍ Robots ដែលបំពាក់ក្នុងដំណើរការការវះកាត់អាចផ្ដល់អត្ថប្រយោជន៍ដូចជា៖
១. កាត់បន្ថយការបាត់បង់ឈាមច្រើន
២. បន្ថយការឈឺចាប់
៣. ជាសះស្បើយបន្ទាប់ពីការវះកាត់ប្រសើរជាងមុន
៤. កាត់បន្ថយការឆ្លងមេរោគ
៥. កាត់បន្ថយស្លាកស្នាម
៦. កាត់បន្ថយចំណាយលើការព្យាបាល (សម្រាប់អ្នកជំងឺ)
៧. សម្រួលដល់ការដឹកជញ្ជូនសារជាតិដែលមានគ្រោះថ្នាក់

តើយើងត្រូវការ និងគួរបំពាក់បច្ចេកវិទ្យា Robots នៅក្នុងវិស័យសុខាភិបាលដែរឬទេ?
ដំបូងអ្នកគួរដឹងថា៖
១. ការដំឡើងបច្ចេកវិទ្យា Robots ជាដំណើរការពិបាក
២. វាមានតម្លៃថ្លៃ
៣. វាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតមេរោគ ជំនួសការសម្អាតដោយមនុស្ស
៤. វេជ្ជបណ្ឌិតអាចធ្វើការវះកាត់គ្រប់គ្រងដោយ Robots ខ្លួនឯងបាន
៥. មានជំនួយពី Robots ការព្យាបាលជនពិការមានប្រសិទ្ធភាពជាងមុន
៦. វាអាចជួយសម្រួល និងបង្កើនប្រសិទ្ធភាពការងារក្នុងមន្ទីរពេទ្យរបស់បុគ្គលិក និងការព្យាបាលអ្នកជំងឺពីចម្ងាយ
ផងដែរ។

ដូចនេះ Robots ពិតជាមានគុណតម្លៃជាច្រើនក្នុងវិស័យសុខាភិបាល ប៉ុន្ដែទោះជាយ៉ាងណាក្ដីយើងគួរតែថ្លឹងថ្លែងពីគុណសម្បត្តិ និងតម្លៃ ក៏ដូចជាពីការពិបាកដំឡើងរបស់វា រួចធ្វើការសម្រេចចិត្តដោយខ្លួនឯងថា តើយើងគួរដំឡើងបច្ចេកវិទ្យា Robots នេះដែរឬទេ៕

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://pethyoeung.com/blog/350

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង