ទិវាជាតិអំណានត្រូវបានយកចិត្តទុកដាក់

ទិវាជាតិអំណានត្រូវបានយកចិត្តទុកដាក់

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ទិវាជាតិអំណានត្រូវបានយកចិត្តទុកដាក់”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool

ទិវាជាតិអំណានត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធឡើង៧លើករួចមកហើយនៅក្នុងឆ្នាំ២០២២ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ឱ្យស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ។ ទិវាជាតិអំណានត្រូវបានប្រារព្ធនៅរៀងរាល់ថ្ងៃទី១១ ខែមីនាក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប។

ក្នុងនោះផងដែរសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់ពីការពង្រឹងសមត្ថភាពការអានដល់សិស្សានុសិស្ស ដោយមានបណ្ណាល័យធំទូលាយ សៀវភៅសម្បូរបែបដែលអនុញ្ញាតដល់សិស្ស បុគ្គលិកខ្ចីអានពង្រីកវិសាលភាពចំណេះដឹង មិនត្រឹមតែប៉ុណ្ណោះលោកគ្រូ អ្នកគ្រូមានកម្មវិធីដឹកនាំសិស្សចូលបណ្ណាល័យរៀងរាល់សប្តាហ៍ កម្មវិធីអំណានបន្ថែមសម្រាប់សិស្សានុសិស្សពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ព្រមទាំងកម្មវិធីប្រកួតប្រជែងផ្សេងៗ ក្រោមការជំរុញ លើកទឹកចិត្ត តាមដាន និងការចូលរួមសហការយ៉ាងសកម្មពីសំណាក់អ្នកអាណាព្យាបាល។ ការបង្កើតទម្លាប់នៃការអានមិនមែនជាការទើបនឹងចាប់ផ្តើមសម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង នោះទេ គឺតាំងពីអតីត បច្ចុប្បន្ន អនាគតក៏នៅតែបន្ត និងពង្រឹងកាន់តែរឹងមាំបន្ថែមទៀត ដើម្បីចូលរួមក្នុងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.information.gov.kh/articles/70279

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង