
02 ៦ ទិវាកុមារអន្តរជាតិ១មិថុនា សម្រាប់ថ្នាក់ក្រោមមេត្តយ្យ និងមត្តេយ្យសិក្សា
នៅថ្ងៃ១ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មកម្មវិធីទិវាកុមារអន្តរជាតិ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីការយកចិត្តទុកដាក់ និងការគោរពសិទ្ធិដល់កុមារ ដែលកុមារទាំងអស់ត្រូវមានសិទ្ធិចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ សិទ្ធិរស់រានមានជីវិតពិសេសទៅលើការការពារ ហើយនិង ការថែរក្សាអោយបានត្រឹមត្រូវ រួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍ ជាមួយការថែទាំពីឪពុកម្ដាយ។ ជាទូទៅ មនុស្សត្រូវការអប់រំ ការថែទាំសុខភាព និងការការពារច្បាប់ពីការរំលោភបំពានផងដែរ។ មួយវិញទៀត នៅក្នុងកម្មវិធីនេះដើម្បីផ្តល់លទ្ធភាពឱ្យសិស្សមានការចូលរួមសម្តែងនូវសិល្បៈផ្សេងៗដើម្បីឱ្យសិស្សា នុសិស្សមានអារម្មណ៍សប្បាយរីករាយបំបាត់ទុក្ខកង្វល់។ ជាងនេះទៅទៀត អាចឱ្យសិស្សចូលរួមសហការគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា។
Sorry, the comment form is closed at this time.