ទិវាកីឡាសម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

ទិវាកីឡាសម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នក​គ្រូ​នៃ​​សាលារៀនអន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ​ បានរៀបចំកម្មវិធីទិវាកីឡាសម្រាប់ប្អូនៗកុមាររៀនថ្នាក់ក្រោម​មត្តេយ្យ មត្តេយ្យ​សិក្សា និងថ្នាក់ទី១ វេនព្រឹក និងវេនរសៀលទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។  កម្មវិធីនេះបានរៀបចំឡើងនៅទីលានបាល់ទាត់ដែល​មានសកម្មភាព​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​បាន​ធ្វើលំហាត់ប្រាណលើចលនា​បន្លាស់ទី និង​ការហ្វឹ​ក​​ហាត់​​កីឡា​​​តម្រង់​ទិស​សម្រាប់​​​​​កុមារ​​តូច​លើ​វិញ្ញាសា​អត្តពលកម្ម​ដូចជា ការរត់ ការ​លោត ការផ្លោះ ជា​ដើម ដើម្បី​ឱ្យ​​​​ការ​លូតលាស់ផ្នែក​កាយសម្បទារបស់ប្អូនៗបានកាន់តែមានភាពរឹងមាំ មានសុខភាពល្អបង្កើត​សមត្ថភាព​ប្រាជ្ញា​​​​​ស្មារតី ទេពកោសល្យ ទំនាក់ទំនងក្នុងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ។ចាងហ្វាង លោកគ្រូ អ្នកគ្រូ បានបង្កើតបរិយាកាសក្នុងកម្មវិធី​យ៉ាងរីករាយជាមួយ​នឹងសកម្មភាព​កីឡា​ផ្សេងៗទៀត ដែលលោកគ្រូ អ្នកគ្រូផ្នែកកីឡាបានរៀបចំឡើង​សម្រាប់​ប្អូនៗ​កុមារហ្វឹកហាត់ និងលេង​កម្សាន្ត។ ​

កម្មវិធីនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ហើយប្អូនៗសិស្សានុសិស្ស​ទទួល​បាន​នូវការយល់ដឹងផ្នែកកីឡាក្នុងការធ្វើលំហាត់ប្រាណដើម្បីឱ្យកាយសម្បទារឹងមាំល្អ ថែមទាំងទទួលបានភាព​សិទ្ធិស្នាល​រវាងមិត្តភក្តិរួមថ្នាក់ និងរួមសាលា។ 

No Comments

Sorry, the comment form is closed at this time.

Back to Top