
05 ២ ទិវាកីឡាសម្រាប់កុមារ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យសិក្សា និងថ្នាក់ទី១
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្ស
ទិវាកីឡាសម្រាប់កុមារ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យសិក្សា និងថ្នាក់ទី១ នៅតារាងបាល់ទាត់ ហេង ហេង ស្ព័តក្លឹប ស្ថិតនៅក្រុងតាខ្មៅ។
ពេលសិស្សានុសិស្សបានទៅដល់ទីនោះ អ្នកគ្រូ កេត ស៊ីវុន ប្រធានផ្នែកកីឡាបានបែងចែកប្អូនៗសិស្សានុសិស្សជាពីរក្រុម ដែល១ក្រុមមានគ្រូម្នាក់ជាអ្នកដឹកនាំដើម្បីបង្ហាញ និងដឹកនាំប្អូនៗពីការធ្វើចលនាកំដៅសាច់ដុំ នៃសារពាង្គកាយ លំហាត់ប្រាណ ល្បែងកំសាន្ត និងសកម្មភាពអត្តពលកម្មដូចជា រត់ លោត លូន ផ្លោះ និងចលនាបំលាស់ទីជាដើម។
No Comments