ទិវាកីឡាលើកទី១៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

ទិវាកីឡាលើកទី១៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំទិវាកីឡាលើកទី១៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី១  ។​ ការសិក្សាមិនមែនគ្រាន់តែជាការរៀនសូត្រឱ្យចេះចាំអក្សរប៉ុណ្ណោះទេប៉ុន្តែចាំបាច់ត្រូវ សិក្សាគ្រប់អ្វីៗដែលនៅជុំវិញខ្លួន។ ក្នុងនោះមានបន្ថែមមុខវិជ្ជាកីឡាក្នុងគោលបំណងរក្សាសុខភាពសម្រាប់កុមារចង់ឱ្យកុមារមានសុខភាពល្អបរិបូណ៌ផងដែរ។  នេះជាការបណ្តុះទឹកចិត្តឱ្យកូនក្មេងស្រឡាញ់ និងចូលចិត្តលេងកីឡា ពីព្រោះថាការលេងកីឡាគឺដើម្បីឱ្យក្មេងមានកាយសម្បទាល្អ កម្លាំងមាំមួន និងមានសុខភាពល្អ។ មួយវិញទៀតចង់ឱ្យក្មេងៗមានភាពសប្បាយរីករាយ ចេះចូលរួមសហការគ្នា បង្កើតជាក្រុម ការលេងរួមគ្នា សាមគ្គីគ្នា មានការអធ្យាស្រ័យគ្នា ស្រឡាញ់គ្នា បង្កើតស្នាមញញឹមចំពោះគ្នា។ នេះជាមេរៀនចំពោះការបង្ហាញ បទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេនាពេលអនាគតខាងមុខ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង