
01 ៧ ទិវាកីឡាលើកទី១២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សា
កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀនបានរៀបចំទិវាកីឡាលើកទី១២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ ទិវាកីឡានេះ ត្រូវបានរៀបចំឡើងដើម្បីបណ្តុះទឹកចិត្តឱ្យកូនក្មេងស្រឡាញ់ និងចូលចិត្តលេងកីឡា ពីព្រោះថាការលេងកីឡាគឺដើម្បីឱ្យក្មេងមានកាយសម្បទាល្អ កម្លាំងមាំមួន និងមានសុខភាពល្អ។ ជាពិសេសបង្កើនសាមគ្គីភាព ទំនាក់ទំនងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ និងមានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរផ្ទាល់ខ្លួន។
Sorry, the comment form is closed at this time.