
21 ១ ទិវាកីឡាលើកទី១១ សិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី១
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីទិវាកីឡាលើកទី១១ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១ នៅទីលានបាល់ទាត់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ ទិវាកីឡានេះរៀបចំឡើង ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងទទួលបានអត្ថប្រយោជន៍បន្ថែមលើមេរៀនដូចជា ការជំរុញឱ្យមានការលូតលាស់កាយសម្បទា ការពារសុខភាព និងមានភាពរឹងមាំល្អ។ លើសពីនេះ បង្កើនភាពរហ័សរហួន បង្កើនស្មារតីប្រុងប្រយ័ត្ន និងមានទេពកោសល្យបន្ថែមទៀត។ អ្វីដែលពិសេសនោះ កុមារមានភាពក្លាហាន ចេះសហការណ៍ជាក្រុម ចេះដឹងនាំក្រុម មានភាពម្ចាស់ការ មានឯករាជ្យភាព សាមគ្គីភាព បង្កើនភាពទំនាក់ទំនង ស្គាល់ពីមជ្ឈដ្ឋាននៅខាងក្រៅបានច្រើន និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់។
Sorry, the comment form is closed at this time.