
22 ២ ទិវាកីឡាលើកទី១០ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ សាខាចាក់អង្រែបានរៀបចំទិវាកីឡាលើកទី១០ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១។ គោលបំណងកៃការរៀបចំទិវាកីឡានេះ គឺដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ ដូចជាជំរុញការលូតលាស់កាយសម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ សាមគ្គីភាព មានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរផ្ទាល់ខ្លួន។ គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើត្រូវបានប្រារព្ធឡើងទាំង៦ សាខា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
Sorry, the comment form is closed at this time.