ទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី២

ទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី២

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនើះ សាលារៀន អន្តរទ្វីប អាមេរិកាំ បានដឹក នាំសិស្សថ្នាក់ទី២ ចំនួន២៧នាក់ ទៅចុះទស្សនកិច្ចសិក្សានៅសួនផ្កាមួយកន្លែង ដែលស្ថិត នៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សិស្សានុសិស្សទទួលបាននូវចំណេះដឹងចេះពីរបៀបដាំ ថែទាំកូនរុក្ខជាតិ និង​ការ​បណ្តុះ​គំនិត​ឱ្យ​ពួកគាត់​ស្រលាញ់​ធ​ម្មជាតិ ដំណើរ​ទស្សន​កិច្ច​សិក្សា​នេះ ក៏​ជា​ឪកាស​មួយ​សម្រាប់​សិស្សា​នុ​សិស្ស រៀន​សូត្រ​ពី​ភាព​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ចេះ​ទុក​ដាក់​សម្ភារៈ និង​ចេះ​រៀប​ចំ​ខ្លួន នៅ​ពេល​ដែល​ពួក​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា និង​ដើម្បី​រិត​ចំណង​សាមគ្គីភាព​រវាង​ពួកគេ​ទៀត​ផង។

No Comments

Post A Comment

Back to Top