14 ៦ ទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ និងលោគ្រូ
អ្នកគ្រូបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ វេនព្រឹក និងវេនរសៀល សិក្សាស្វែងយល់ពីសួនសត្វដែលធំជាងគេនៅរាជធានីភ្នំពេញ ដែលលាតសន្ធឹងលើផ្ទៃដីជាង៦០ហិចតា និងទស្សនានូវការសម្តែងពិសេសពីសត្វដូចជា សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ និងការសម្តែងចម្រុះជាដើម។ នៅក្នុងការដឹកនាំសិស្ស ទស្សនកិច្ចសិក្សានោះដែរ លោកគ្រូ ពូន វាសនា បានបង្ហាញចំណុចសំខាន់នៃខ្លឹមសារមេរៀនមកសិក្សា និងបកស្រាយឲ្យសិស្សដឹង ហើយស្គាល់ឈ្មោះសត្វចម្រុះជាច្រើនប្រមាណជា៨៩ប្រភេទ និងយល់ដឹងបន្ថែមពីបរិស្ថានចម្រុះ រួមទាំង បានគយគន់ភូមិសាស្ដ្រសួនសត្វភ្នំពេញសាហ្វារី និងនៅជុំវិញតំបន់។ ថែមទាំងទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមនិងមានស្មារតីចូលរួមលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងអភិរក្សសត្វព្រៃ។
សិស្សានុសិស្ស ទទួលបានភាពរីករាយ បទពិសោធន៍ សាមគ្គីភាព និងស្វ័យបម្រើ ជាមួយដំណើរទស្សនកិច្ចសិក្សា និងមិត្តភក្តិរួមថ្នាក់របស់គាត់ ។
Sorry, the comment form is closed at this time.