
23 ៩ ថ្នាក់និទស្សន៍ផ្នែកភាសាអង់គ្លេស
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជា ភាសាអង់គ្លេស ដោយលោកគ្រូ ហេង សុត្ថារត្ន័ និងអ្នកគ្រូ គឹម ខេមា ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកភាសាអង់គ្លេស ក្រោមប្រធានបទ “ការជួបគ្នាថ្ងៃដំបូង និងការនណែនាំខ្លួន” (First Day and Introduction) និង“សកម្មភាពបន្ទាប់ពីការសិក្សាវេយ្យករណ៍” (Activities after Studying Grammar)។ គោលបំណងនៃការធ្វើថ្នាក់និទស្សន៍នេះឡើង ដើម្បីចែករំលែកបទពិសោធបង្រៀន តិចនិច និងវិធីសាស្ត្របង្រៀនដែលលោកគ្រូនិងអ្នកគ្រូធ្លាប់បានធ្វើ ហើយទទួលបានជោកជ័យ ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាព និងស្របតាមគរុកោសល្យ។
Sorry, the comment form is closed at this time.