05 ៩ ថ្ងៃដំបូងនៃថ្នាក់សិក្សាត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨
កម្មវិធីថ្នាក់សិក្សាត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមនៅព្រឹកថ្ងៃទី០១ ខែកញ្ញាកន្លងទៅនេះ។
នៅថ្ងៃដំបូងនេះ យើងសង្កេតឃើញថាមានចំនួនប្អូនៗ សិស្សានុសិស្សយ៉ាងច្រើនគួរអោយកត់សម្គាល់។ ដើម្បីដឹងអំពីបន្ទប់សិក្សា ប្អូនៗត្រូវស្វែងរកឈ្មោះនៅក្នុងបញ្ជីររាយនាមតាមភូមិសិក្សាដែលបានបិទផ្សាយជូននៅលើក្តារខៀនព៌ត័មាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីថ្នាក់សិក្សាត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧៕
No Comments