តំបន់កោះទាំង៥ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក

តំបន់កោះទាំង៥ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “តំបន់កោះទាំង៥ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool

នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្ររហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោកក៏មាននូវកោះជាច្រើនតូចធំស្ទើររាប់ពុំអស់នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី អាចចាត់ទុកជាកោះដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលីត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។ ខាងក្រោមនេះគឺជាកោះទាំង៥ ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោកគឺ៖

១. កោះហ្រ្គីនលែន (Greenland) :
កោះហ្រ្គីនលែន គឺជាកោះធំជាងគេលំដាប់លេខ១ នៅលើពិភពលោក ដែលមានផ្ទៃដីសរុបរហូតដល់ទៅ ២,១៦៦,០៨៦គីឡូម៉ែត្រក្រឡា ជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ កោះនេះមានអាកាសធាតុត្រជាក់ខ្លាំង ពោរពេញទៅដោយផ្ទៃទឹកកក អ្នកដែលរស់នៅទីនោះភាគច្រើនគឺជនជាតិដើមភាគតិច Inuit តែប៉ុណ្ណោះ។

២. កោះញូហ្គីណេ (New Guinea) :
កោះញូហ្គីណេ គឺជាកោះធំលំដាប់លេខ២ នៅលើពិភពលោក មានផ្ទៃដីសរុបរហូតដល់ទៅ ៧៨៥,៧៥៣គីឡូម៉ែត្រក្រឡា ក្បែរទ្វីបអាស្ត្រាលី និងត្រូវបានពុះចែកជាពីរផ្នែក ខាងកើតគ្រប់គ្រងដោយប្រទេសប៉ាពូញូគីណេ និងមួយផ្នែកទៀតនៅភាគខាងលិច គ្រប់គ្រងដោយប្រទេសឥណ្ឌូណេស៊ី។

៣. កោះបរណេអូ (Borneo) :
កោះបរណេអូ គឺជាកោះធំជាងគេលេខ៣ នៅលើសាកលលោក មានផ្ទៃដីរហូតដល់ទៅ៧៤៣,៣៣០ គីឡូម៉ែត្រក្រឡា។ កោះដ៏ធំនេះ ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន៣ ក្នុងនោះឥណ្ឌូណេស៊ីគ្រប់គ្រងមួយផ្នែកយ៉ាងធំចំនួន៧៣% ម៉ាឡេស៊ី ២៦% និង ១%ទៀតក្នុងប្រទេសប្រ៊ុយណេ។

៤. កោះម៉ាដាហ្កាស្កា (Madagascar) :
កោះម៉ាដាហ្កាស្កា គឺជាកោះដ៏ធំលំដាប់លេខ៤នៅលើសាកលោក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា មានទំហំ៥៩២,៨០០គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធរបស់ប្រទេសម៉ាដាហ្កាស្កា។

៥. កោះបាហ្វហ្វីន (Baffin) :
កោះបាហ្វហ្វីន ជាកោះដែលមានផ្ទៃដីធំលំដាប់លេខ៥ នៅលើសាកលលោកទំហំ៥០៧,៤៥១ គីឡូម៉ែត្រក្រឡា របស់ប្រទេសកាណាដា ពុំសូវមានមនុស្សរស់នោះទេ ព្រោះតែកោះនេះស្ថិតនៅក្បែរតំបន់ប៉ូល មានអាកាសធាតុជាក់ខ្លាំពេក។

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://news.sabay.com.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង