តើហានិភ័យអ្វីខ្លះដែលអាចកើតមានចំពោះអ្នកដែលញុំាទឹកតិចជាង២,៥លីត្រ ក្នុងមួយថ្ងៃ?

តើហានិភ័យអ្វីខ្លះដែលអាចកើតមានចំពោះអ្នកដែលញុំាទឹកតិចជាង២,៥លីត្រ ក្នុងមួយថ្ងៃ?

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “តើហានិភ័យអ្វីខ្លះដែលអាចកើតមានចំពោះអ្នកដែលញុំាទឹកតិចជាង២,៥លីត្រ ក្នុងមួយថ្ងៃ?”
អត្ថបទដោយ : អ៊ាក គារី
#MJQE#AmericanInterconSchool

ក្នុងរាងកាយមនុស្ស ជាតិទឹករហូតដល់៦០%ទៅហើយ ដែលមាននៅក្នុងខ្លួនមនុស្សពេញវ័យ។ យោងតាមព័ត៌មាន H.H. Mitchell, Journal of Biological Chemistry 158 បានបង្ហាញថា ខួរក្បាល និងបេះដូង គឺត្រូវបានផ្សំឡើងដោយជាតិទឹក៧៣% សួតមានទឹកប្រហែល៨៣% ស្បែកមានទឹក៦៤% សាច់ដុំ និងតម្រងនោមមាន៧៩% ហើយសូម្បីតែឆ្អឹងក៏មានជាតិទឹកដែរ។

ដូច្នេះហើយមើលតាមភាពជាក់ស្ដែង រាងកាយមនុស្សគឺត្រូវការទឹកជាចាំបាច់ អ្នកគួរញុំាយ៉ាងហោចណាស់ពី៦ ទៅ៨កែវក្នុងមួយថ្ងៃ បើមិនដូច្នេះទេ ការខ្វះជាតិទឹកនឹងបណ្ដាលឱ្យមានផលប៉ះពាល់ដូចជា៖

ក. ឧស្សាហ៍ឈឺក្បាល : ការខ្វះជាតិទឹក គឺបណ្ដាលឱ្យមានបញ្ហាឈឺក្បាល ដូច្នេះបើអ្នកមានអាការៈឈឺក្បាល គួរញុំាទឹកបំពេញឡើងវិញ។

ខ. ខ្សោយពោះវៀន : ពោះវៀនធំត្រូវការទាញទឹកចេញពីរាងកាយដើម្បីធ្វើឱ្យលាមកទន់។ បើមិនសូវញុំាទឹក នឹងមានបញ្ហាទល់លាមក ឈឺពោះ និងរមួលក្រពើផងដែរ។

គ. សុខភាពស្បែក : ធ្វើឱ្យស្បែកស្ងួត មិនភ្លឺថ្លា និងឡើងមុន។

ឃ. អស់កម្លាំង : កម្រិតថាមពលអាចធ្លាក់ចុះ និងមានសុខភាពខ្សោយពេលត្រូវកម្ដៅថ្ងៃ។

ង. ឡើងទម្ងន់ : ញ៉ាំច្រើនជាងធម្មតា ព្រោះតែមិនសូវញុំាទឹកធ្វើឱ្យឆាប់ឃ្លាន។

ច. ស្ងួត ឬប្រះមាត់ : ខ្វះជាតិទឹកធ្វើឱ្យប្រះមាត់ ឈឺក ពេលខ្លះអាចនឹងពិបាកដកដង្ហើម។

ឆ. ខ្សោយតម្រងនោម : បណ្ដាលឱ្យទឹកនោមប្រែពណ៌ ធុំក្លិនខ្លាំង។ បើធ្ងន់ធ្ងរធ្វើឱ្យឆ្លងមេរោគលើផ្លូវទឹកនោម កើនជាតិពុលក្នុងខ្លួន និងមានបាក់តេរី។

ហេតុនេះហើយ សរីរាង្គកោសិកា និងជាលិកានៅក្នុងរាងកាយត្រូវការជាតិទឹកដើម្បីមកទ្រទ្រង់ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មានសារសំខាន់ខ្លាំងណាស់៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://news.sabay.com.kh/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង