តួនាទីវិស័យទេសចរណ៍ក្នុងកំណើនសេដ្ឋកិច្ចជាតិ

តួនាទីវិស័យទេសចរណ៍ក្នុងកំណើនសេដ្ឋកិច្ចជាតិ

អត្ថបទព័ត៌មានស្តីពីទេសចរណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “តួនាទីវិស័យទេសចរណ៍ក្នុងកំណើនសេដ្ឋកិច្ចជាតិ”
អត្ថបទដកស្រង់ដោយ : ពៅ ភក្តី
#MJQE#AmericanInterconSchool

បច្ចុប្បន្នវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់។ ក្នុង នោះយើងឃើញមានភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជាជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលដែលមានកំណើនភ្ញៀវទេសចរ ប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ច្រើន ព្រោះវិស័យទេសចរណ៍អាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់ឱ្យល្អប្រសើរជាងមុន។ ទន្ទឹម នឹងនេះ ក៏ជួយច្រើនដល់សេដ្ឋកិច្ចជាតិផងដែរ។ តើវិស័យទេសចរណ៍រួមចំណែកយ៉ាងណាខ្លះក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ?

ផលប្រយោជន៍បានមកពីវិស័យទេសចរណ៍មានពីរប្រភេទដូចជា៖
1. ផលប្រយោជន៍នៃទេសចណ៍អន្ដរជាតិ
• បង្កើតចំណូល និងការផ្លាស់ប្ដូរជាមួយបរទេស
• បង្កើតអាជីពដោយផ្ទាល់ជាមួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែក ក្រុមហ៊ុនផ្គត់ផ្គង់សេវា
• វិភាគទានដល់ចំណូលរដ្ឋ
• ជួយទទួលខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមនទាំងមូល
• ជំរុញការពង្រឹកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សិប្បកម្ម ជលផល… ។ល។
• ជួយរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ
• ធ្វើឱ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់សង្គម
• ពង្រីកអត្ថន័យ នៃមោទកភាពលើកេរ្ដិ៍ដំណែលជាវប្បធម៌របស់ជាតិ
• ជួយអភិវឌ្ឍ និងរក្សានូវបណ្ដាវប្បធម៌ទាំងឡាយរបស់ជាតិ
• ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សតំបន់ធម្មជាតិរបស់ជាតិ
• ជួយបង្ហាញ និងទទួលខុសត្រូវអភិរក្សលើតំបន់បុរាណវិទ្យា ប្រវត្តិសាស្រ្ដ តំបន់ធម្មជាតិ និងប្រវត្តិសត្វព្រៃ
• ផ្ដល់នូវឱកាសសម្រាប់ការផ្លាស់ប្ដូរវវប្បធម៌អន្ដរជាតិ
• ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ
• ជួយបង្កើតការយល់ដឹងអំពីបរិស្ថានក្នុងស្រុក
• ប្រជាជនមានចំណូលលើការលក់ចំណីអាហារ ផ្ទះសំណាក់ សេវាដឹកជញ្ជូន សេវានាំផ្លូវ…។

2. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក
• ផ្ដល់នូវសម្បទាលើកទឹកចិត្ត ការអប់រំ និងការលំហែកម្សាន្ដ ព្រមទាំងបណ្ដាសកម្មភាព យុវវ័យ និងបុគ្គលិកដែលចូលនិវត្តន៍
• ផ្តល់ប្រាក់ចំណូលចូលលរដ្ឋ
• អភិវឌ្ឍលើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថាន ព្រមទាំងពង្រឹងអត្ថន័យ លើអត្តសញ្ញាណជាតិ
• ជួយអភិវឌ្ឍលើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា
• ធ្វើការបែងចែកចំណូលបន្ដពីក្រុងទៅតំបន់ជនបទ និងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល
• កាត់បន្ថយការធ្វើដំណើរកម្សាន្តក្រៅប្រទេស។

ឆ្លងតាមការរៀបរាប់ខាងលើ យើងពិតជាយល់ច្បាស់ថាវិស័យទេសចរណ៍មានសារៈសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិមួយចំណែកធំ ប៉ុន្តែប្រសិនបើប្រទេសយើងមិនមានសុវត្ថិភាព សន្តិភាព គមនាគមន៍ល្អ ថ្លៃសេវាផ្សេងៗទៀតមិនមានស្តង់ដា ក៏គ្មានភ្ញៀវទេសចរមកកម្សាន្តដែរ។ ដូចនេះ ក្នុងនាមយើងជាពលរដ្ឋមួយរូបក្នុងសង្គមយើងក៏អាចជួយមួយចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ ទេសចរណ៍របស់ប្រទេសយើងទៅកាន់ពិភពលោកឱ្យបានដឹង និងស្គាល់ផងដែរ។

អត្ថបទដកស្រង់៖ https://www.khsearch.com/qna/8132

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង