តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត

តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត”
អត្ថបទដោយ : សៀង ម៉េងលី
#MJQE#AmericanInterconSchool

កម្ពុជាជាទឹកដីសុវណ្ណភូមិ ដែលមានតំបន់រមណីយដ្ឋាន និងទេសចរណ៍វប្បធម៌ ធម្មជាតិជាច្រើនកន្លែង សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត និងលំហែកាយ។ អ្នកគួរស្វែងយល់បន្ថែមពីតិចនិករៀបចំដំណើរកម្សាន្ត និងចាយលុយឱ្យអស់តិចបំផុដូចខាងក្រោម៖

១. ការរៀបចំផែនការជាមុន :
ជាដំបូងចាំបាច់ត្រូវមានផែនការជាមុនសិនដូចជា ការជ្រើសរើសទីកន្លែងកម្សាន្ត មធ្យោបាយធ្វើដំណើរ ការលៃលកថវិកាចាយវាយឱ្យបានត្រឹមត្រូវ។

២. ជ្រើសរើសទីកន្លែង :
ការសម្រេចចិត្តជ្រើសរើសទីកន្លែងកម្សាន្តអាស្រ័យលើពេលវេលា និងថវិការបស់លោកអ្នកផងដែរ ប្រសិនអ្នកមានពេលតិច គួរជ្រើសរើសកន្លែងណាដែលចំណាយពេលតិច និងលំហែកាយបានយូរ។

៣. មធ្យោបាយធ្វើដំណើរជាកត្តាសំខាន់ :
មុននឹងចេញដំណើរ អ្នកក៏ត្រូវគិតគូផងដែរចំពោះការសែ្វងរកមធ្យោបាយធ្វើដំណើរប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួល។

៤. ការចំណាយឱ្យអស់តិចបំផុត :
ដើម្បីចំណាយការធ្វើដំណើរកម្សាន្តឱ្យអស់តិចបំផុត លោកអ្នកគួរស្វែងរកសេវាធ្វើដំណើរតាមអនឡាញ
ឱ្យបានមុនយ៉ាងហោច២សប្ដាហ៍។ ការរៀបចំផែនការទុកមុនបែបនេះសម្រាប់ដំណើរកម្សាន្តជាក្រុម ក្នុងម្នាក់ៗមានគួរមានថវិកាមួយចំនួនសមរម្យសម្រាប់ការចាយវាយដោយរីករាយ និងត្រលប់មកវិញដោយសុវត្ថិភាពផងដែរ។

កោះឋានសួគ៌ឆ្នេរភ្លោះលម្ហែកាយស្អាតអស្ចារ្យបំផុតនៅកម្ពុជា
កោះឋានសួគ៌ឆ្នេរភ្លោះ ស្ថិតនៅកណ្ដាលមហាសាគរនៃខេត្តព្រះសីហនុ ជាកន្លែងកម្សាន្តមួយដ៏ល្អប្រណីតប្រកបដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តជីវិតឯកជន និងភាពស្ងប់ស្ងាត់។ នៅទីនោះមានបឹងកាឡូស្នាក់នៅស្អាតៗរំលេចជាមួយពណ៌ឆើតឆាយគួរឱ្យចង់សម្រាកលម្ហែកាយបំបាត់នូវរាល់ភាពធុញថប់ទាំងឡាយឱ្យរសាត់ចេញឆ្ងាយឱ្យអស់។

ភ្ញៀវទេសចរដែលទៅកម្សាន្តនៅកោះឋានសួគ៌ នឹងទទួលបាននូវអារម្មណ៍ពិសេសប្លែកបំផុតជាមួយឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ស្អាតខ្លាំងដូចផ្ទៃមេឃ។ អ្វីដែលទាក់ចិត្តក្រៃលែងនោះ កោះឋានសួគ៌ឆ្នេរភ្លោះមានព្រៃដូងរាប់ម៉ឺនដើម ដែលដាំជាជួរយ៉ាងមានរបៀប អាចជិះទូកទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម មានដងព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ និងព្រៃភ្នំធម្មជាតិដ៏ត្រកាល។ ទាំងនេះហើយទើបគេប្រសិទ្ធនាមកោះនេះថា ជាកោះឋានសួគ៌ គឺស្អាតខ្លាំងរកអ្វីប្រៀបប្រដូចពុំបាន។ កាន់តែពិសេសនោះ នៅទីនោះមានជាក្យូសសម្រាកលម្ហែកាយ អនុញ្ញាតឱ្យអ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារពីខាងក្រៅទៅញ៉ាំទៀតផង។ ចំណែកឯការជិះទូកកម្សាន្តគយគន់ទេសភាពនៅតាមដងព្រែកមើលផ្កាថ្ម គឺមានអ្នកមគ្គុទេ្ទសក៍អមដំណើរទៅជាមួយដោយមិនមានការព្រួយបារម្ភអ្វីឡើយ។

ដើម្បីធ្វើដំណើរទៅដល់ទីនោះ ភ្ញៀវទេសចរគ្រាន់តែទៅកាន់កំពង់ផែអូរឈើទាលជាចំណតនាវាល្បឿនលឿន Island Speed Ferry Cambodia ដែលមានភារៈជូនភ្ញៀវដល់គោលដៅទាំងទៅទាំងមក។ ផ្ដើមដំណើរពីកំពង់ផែអូរឈើទាល អ្នកដំណើរត្រូវឆ្លងកាត់ក្បែរកោះរ៉ុង ទៅឆ្នេរ Long Beach ឆ្នេរសុខសាន្ដ ទើបទៅដល់កោះឋានសួគ៌ឆ្នេរភ្លោះដែលប្រើពេល ១ម៉ោង២០នាទី។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ www.camboticket.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង