តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត

តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឱ្យអស់តិចបំផុត”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា
#MJQE#AmericanInterconSchool

កម្ពុជាជាទឹកដីសុវណ្ណភូមិ ដែលមានតំបន់រមណីយដ្ឋាន និងទេសចរណ៍ វប្បធម៌ជាច្រើនកន្លែង សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត និងលំហែកាយនាថ្ងៃឈប់សម្រាក ក៏ដូចជា អបអរក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសកលជាដើម។ ទន្ទឹមនឹងដំណើរកម្សាន្តជាហូរហែសម្រាប់ឆ្នាំថ្មីនេះ អ្នកទាំងអស់គ្នាដែលមិនទាន់មានគម្រោង និងមានហើយ គួរស្វែងយល់បន្ថែមពីតិចនិករៀបចំដំណើរកម្សាន្ត និងចាយលុយឱ្យអស់តិចបំផុត។ ថ្ងៃនេះខ្ញុំសូមណែនាំតិចនិកមួយចំនួនដូចខាងក្រោម៖

១. ការសម្រេចចិត្តជ្រើសរើសទីកន្លែងកម្សាន្ត រួមទាំងលើពេលវេលា និងថវិការបស់លោកអ្នកផងដែរ ប្រសិនបើអ្នកមានពេលតិច គួរជ្រើសរើសកន្លែងណាដែលចំណាយពេលតិច និងលំហែកាយបានយូរ។

២. មុននឹងចេញដំណើរទៅកាន់ទីជិតឆ្ងាយ ប្រជាជនខ្មែរតែងបន់ស្រន់សុំសេចក្ដីសុខ និងសុវត្ថិភាព។ យ៉ាងណាមិញ លោកអ្នកក៏ត្រូវគិតគូផងដែរ ចំពោះការសែ្វងមធ្យោបាយធ្វើដំណើរប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួល។

៣. ការចំណាយឱ្យអស់តិចបំផុត : ដើម្បីចំណាយការធ្វើដំណើរកម្សាន្តឱ្យអស់តិចបំផុត លោកអ្នកគួរស្វែងរកសេវាធ្វើដំណើរតាមអនឡាញឱ្យបានមុនយ៉ាងហោច២សប្ដាហ៍។ តាមបទពិសោធរបស់ភ្ញៀវបរទេសជាច្រើន ពួកគេចូលចិត្តកក់សេវាធ្វើដំណើរតាមអ៊ីនធើណេត ព្រោះថាពួកគេអាចឆែកមើលពត៌មានផ្សេងៗពាក់ព័ន្ធតម្លៃ ពេលវេលា និងសេវាកម្ម ដែលអាចឱ្យពួកគេត្រៀមខ្លួនធ្វើដំណើរបានដោយទុកចិត្ត និងចំណាយតិច។ ការរៀបចំផែនការទុកមុនបែបនេះ សម្រាប់ដំណើរកម្សាន្តជាក្រុមក្នុងម្នាក់មានថវិកាចំនួន៣០ដុល្លារ ទៅ ៥០ដុល្លារ ក៏អាចចាយវាយដោយរីករាយ និងត្រលប់មកវិញដោយសុវត្ថិភាពផងដែរ។

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ http://business-cambodia.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង