
02 ៩ ដំណើរកម្សាន្តប្រចំាឆ្នាំ២០១៨-២០១៩ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីដំណើរកម្សាន្តមួយ មានរយៈពេល៤ថ្ងៃ ៣យប់ ឆ្ពោះទៅកាន់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ការរៀបចំកម្មវិធីដំណើរកម្សាន្តនេះ គឺដើម្បីជាឱកាសសម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានសម្រាកលំហែកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ហើយក៏ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះផងដែរ។
Sorry, the comment form is closed at this time.