ដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ទៅកាន់ផ្សារទំនើប Aeon Mall 1

ដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ទៅកាន់ផ្សារទំនើប Aeon Mall 1

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំ កម្មវិធីទស្សនកិច្ចសិក្សាទៅកាន់ផ្សារទំនើប Aeon Mall 1 សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដឹកនាំដោយ លោកគ្រូ ពូន វាសនា ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចាក់អង្រែ។ គោលបំណងនៃកម្មវិធីទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សបំបាត់ទុក្ខកង្វល់ បំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមក។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូន។ ជាងនេះទៅទៀត ដំណើរទស្សនកិច្ចនេះគឺចង់ឱ្យពួកគេស្គាល់នូវទីតាំង របៀបដើរផ្សារ ដូចជាការលក់ដូរនៅក្នុងផ្សារ របស់របរដែលតាំងលក់ ច្រកចេញ ចូល កន្លែងលក់ទំនិញផ្សេងៗ បន្ទប់ទឹក និងធ្វើឱ្យសិស្សមានភាពក្លាហានបន្ថែមក្រៅអំពីការសិក្សានៅក្នុងថ្នាក់។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង