ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៧ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់ប្រាសាទតាព្រហ្ម និងឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ

ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៧ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់ប្រាសាទតាព្រហ្ម និងឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៦ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សា ប្រាសាទតាព្រហ្ម  និងរមណីយដ្ឋានទន្លេបាទី  និងបន្តទៅទស្សនកិច្ចសិក្សានៅឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ​។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចែកអំណោយដល់ប្អូនៗសិស្សា​នុ​សិស្ស ​នៅសាលាបឋមសិក្សា ទន្លេបាទី ហើយជាពិសេសឱ្យសិស្សានុសិស្សបង្កើនរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន។ ការធ្វើទស្សនកិច្ចសិក្សានេះធ្វើឡើងដើម្បីអោយសិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា​ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងការឧស្សាហ៍ព្យាយាមរបស់​ប្រជាកសិករ​ខ្មែរនៅតាមទីជនបទ។​ លើសពីនេះទៀត សិស្សានុសិស្សអាចសិក្សាស្វែងយល់ពីប្រាសាទបុរាណ ចម្លាក់ សិលាចារឹកដែលមាននៅលើប្រាង្គប្រាសាទ ព្រមទាំងស្វែងយល់ពីទីកន្លែងគោរពសក្ការៈដ៏ពិសិដ្ឋតាមបែបព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា ស្គាល់ឈ្មោះបា្រង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងយល់ដឹងបន្ថែមពីឧទ្យានសួនសត្វភ្នំតាម៉ៅ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ម្យ៉ាងវិញទៀតពួកគេបាន​គយគន់​ស្ថានភាព​ភូមិសាស្ដ្រ ទេសភាព​ភូមិឋាន ព្រៃភ្នំនៅអមសងខាងផ្លូវឡើងទៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ។ សរុបជារួមសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងអភិរក្សសត្វព្រៃ។ ជាចុងក្រោយសិស្សានុសិស្សបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ ទស្សន​កិច្ច​​នៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង