
17 ៥ ដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ទៅកាន់មណ្ឌលកម្សាន្ត Fly Phnom Penh
កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំ កម្មវិធីទស្សនកិច្ចសិក្សាទៅកាន់មណ្ឌលកម្សាន្ត Fly Phnom Penh សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដឹកនាំដោយ លោកគ្រូ ពូន វាសនា ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចាក់អង្រែ។ គោលបំណងនៃកម្មវិធីទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សបំបាត់ទុក្ខកង្វល់ បំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមក។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូន។ ការដែលនាំសិស្សានុសិស្សទៅធ្វើដំណើរទស្សនកិច្ចនេះ គឺចង់ឱ្យពួកគេស្គាល់នូវអ្វីដែលជាលំហាត់ប្រាណ ការសម្តែង ការលេងកម្សាន្ត បន្ថែមក្រៅអំពីការសិក្សានៅក្នុងថ្នាក់ដើម្បីទទួលបានសុខភាពល្អ និងបទពិសោធន៍ល្អៗបន្ថែមទៀត។
Sorry, the comment form is closed at this time.