ដំណើរទស្សនកិច្ចសិក្សាលើកទី១២៩ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៥ ទៅកាន់ព្រះបរមរាជវាំងចតុមុខមង្គល

ដំណើរទស្សនកិច្ចសិក្សាលើកទី១២៩ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៥ ទៅកាន់ព្រះបរមរាជវាំងចតុមុខមង្គល

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ លោកគ្រូនៃសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខាសេទុងបានចុះកម្ម​សិក្សា​ព្រះបរមរាជ​វាំង​ចតុមុខមង្គល​។​ ការចុះទស្សនកិច្ចសិក្សាសម្រាប់ឱ្យ​លោកគ្រូ អ្នកគ្រូស្វែងយល់បន្ថែមអំពីឈ្មោះរាជធានីខ្មែរ​ ដែល​បាន​ផ្លាស់​ប្ដូរ​ជាបន្តបន្ទាប់​តាំង​ពី​សម័យ​បុរាណ​រៀងមក​ និង​ស្គាល់​ព្រះរាជដំណាក់​ព្រះ​មហាក្សត្រ​ខ្មែរ​ និង​ព្រះ​រាជញាតិវង្ស​គង់​ប្រថាប់​ឱ្យ​កាន់​តែ​ច្បាស់​ ​ឈ្មោះ​ប្រាសាទ​នានា​ ដែល​មាន​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ និង​ស្គាល់​ព្រះនាម​ព្រះមហាក្សត្រ​ខ្មែរ​តាម​សម័យ​កាលនីមួយៗ​​ ​សិក្សា​ពីវត្ថុ​មាន​តម្លៃ​ និង​សម្បត្តិ​បេតិកភណ្ឌ​របស់​ប្រទេសជាតិ ​ដែល​មាន​អាយុ​កាល​រាប់រយ​ឆ្នាំ​មកហើយ​ ព្រមទាំង​បាន​ស្គាល់នូវ​មណ្ឌល​វប្បធម៌​ជាតិ​ ដែល​ជា​តំណាង​របស់ជាតិ​ទាំងមូល​ យល់​ដឹង​ពីរឿងរ៉ាវ​ និង​ព្រឹត្តិការណ៍​មួយចំនួន​ស្ដីពី​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា​ និង​ពង្សសាវតា​រ​កម្ពុជា​កាន់​តែច្បាស់​ ​ពីសិល្បៈ​ ប្រវត្តិសាស្រ្ត​ សាសនា​ និង​វប្បធម៌​ប្រពៃណីខ្មែរ​ ផ្សារ​ភ្ជាប់​ទៅនឹង​ស្ថាបត្យកម្ម​ដ៏ល្អ​វិចិត្រ​​នៃ​ព្រះបរមរាជវាំង​។​

No Comments

Sorry, the comment form is closed at this time.

Back to Top