ដំណើរទស្សនកិច្ចសិក្សាលើកទី១២៥ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ

ដំណើរទស្សនកិច្ចសិក្សាលើកទី១២៥ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងទាំងបីសាខា បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ ទាំងអស់ចុះទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ស្ថិតនៅ​ក្នុង​ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កម្មវិធីនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា ស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្តសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដែលទាក់ទងនឹងដើមកំណើត អាណាចក្រខ្មែរ ផ្សារភ្ជាប់កម្មវិធីសិក្សាប្រវត្តិសាស្រ្ត យល់ដឹងពីទីតាំងប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងភ្នំឈើកាច់ ដែល​មាន​ប្រវត្តិ​ល្បី​ល្បាញ​តាំង​ពី​បុរាណ​កាល​មក ស្វែងយល់ពីទីវត្តអារាម​​ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ទី​កន្លែង​របស់​​តួ​អង្គ​ទុំ ​ក្នុង​រឿងទុំទាវ ផ្សារភ្ជាប់នឹងកម្មវិធីសិក្សាអប់រំអក្សរសិល្ប៍ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់​ប្រជា កសិករ​នៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងវិថីក្នុងខេត្ដកណ្ដាល និងនៅ​ជុំវិញ​កំពូលភ្នំឈើកាច់ ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំ ល្វឹងល្វើយក្នុងខេត្ដព្រៃវែង យល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍​ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​ជាក់​ស្ដែង​​នៃតំបន់​​ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេស​​ចរណ៍ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងប្រវត្តិសាស្រ្ត  រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ ហើយជាពិសេសបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ទស្សន​កិច្ចនៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។

No Comments

Post A Comment

Back to Top