ដំណើរទស្សនកិច្ចសិក្សាលើកទី១២២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង

ដំណើរទស្សនកិច្ចសិក្សាលើកទី១២២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង

សាលារៀន អន្តរទ្វីប អាមេរិកាំង កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៨ បានរៀបចំដំណើរទស្សនកិច្ចសិក្សា​របស់​សិស្សានុសិស្សថ្នាក់ទី១២ ទាំងបីសាខា ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ណាល។ដើម្បីស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជ​ទ្រព្យ ដែល​ជាតំបន់​ប្រវត្តិ​សាស្រ្ត ជាអតីត​រាជ​ធានីខ្មែរនាសម័យឧដុង្គ ហើយបច្ចុប្បន្នជាទីតម្កល់នូវ​ចេតិយ​អតីតព្រះមហា​​ក្សត្រខ្មែរ និង ព្រះបរម​សារីរិក​ធាតុ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ប្រជា​ជន​កម្ពុជា​ប្រហែលជា​​៩០​ភាគ​រយបានកំពុង​គោរព​ប្រណិប័តន៍។ បន្ថែមពីនេះទៀតសិស្សានុសិស្សស្វែងយល់ដឹងអំពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតារប្រទេសកម្ពុជា ផ្សារភ្ជាប់ទៅនឹង ទិដ្ឋភាពជាក់ស្តែង​នៃអតីតរាជធានីខ្មែរសម័យឧដុង្គ។​ សិស្សានុសិស្សអាចកាត់បន្ថយភាពតានតាន់តាមរយៈគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងផ្លូវ និងជុំវិញបរិវេណទីតាំងទស្សនកិច្ច សិក្សា ដែលស្ថិតនៅតាមបណ្តោយដងទន្លេសាប និងលាតសន្ធឹងល្វឹងល្វើយលើផ្ទៃដីកសិកម្មក្នុងខេត្ត កណ្តាល និងកំពង់ស្ពឺ។ ជាពិសេសសិស្សានុសិស្សអារឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធន៍ក្នុងការបកស្រាយការ ធ្វើបទ​បង្ហាញ ការសហការ ការដឹកនាំ ទំនាក់​ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយ មហាជន​ឱ្យបាន​កាន់​តែប្រសើរ។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង