ដំណើរទស្សនកិច្ចសិក្សាពុទ្ធមណ្ឌលកម្ពុជា

ដំណើរទស្សនកិច្ចសិក្សាពុទ្ធមណ្ឌលកម្ពុជា

កាលពីថ្ងៃទី២២ ខែមករា ឆ្នំា២០២២ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង គ្រប់សាខា បានរៀបចំដឹកនាំសិស្សថ្នាក់ទី៧ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៤១ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅ​ក្នុងឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​។

សិស្សានុសិស្សមានចិត្តសប្បាយ​​រីករាយ​​​យ៉ាង​ក្រៃ​លែង​ដែលបានសិក្សា​ជាក់ស្តែង​ពី​​ពុទ្ធ​មណ្ឌល​កម្ពុជា ដែលជា​មណ្ឌល​​​​​ពុទ្ធសាសនា​ថេរវាទ​​ដ៏​សំខាន់ និងយល់កាន់តែ​ច្បាស់​​ពីតម្លៃនៃការអប់រំ​ចិត្ត​តាមរយៈ​ពុទ្ធោវាទ និង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចែកអំណោយសប្បុរសធម៌ នៅសាលាបឋមសិក្សា ស្រែអំពិល (សាខាម៉ៅសេទុង ចាក់អង្រែ និងចោមចៅ) និងសាលាបឋមសិក្សា ទួល សូភី (សាខាទួលគោក ផ្សារថ្មី និងជ្រោយចង្វារ)ដែលធ្វើឱ្យសិស្សានុសិស្ស​បានចូល​រួម​ចំណែក​​​ក្នុង​ការងារ​សង្គម​​ក្នុង​ភាព​ជា​យុវ​សិស្សនេះ។

អំណោយ​ដែលសិស្សានុសិស្ស​ធ្វើការ​​​ចែក​​​​​​​​ជូន​រួម​មាន​​ដូចជា ៖ ប៊ិក ខ្មៅដៃ សៀវភៅសរសេរ ជ័រលុប ឧបករណ៍ខួងខ្មៅដៃ ជាដើម។ អំណោយទាំងនោះ មិនត្រឹមតែ​ចែកជូន​ដល់​សិស្សា​នុសិស្ស​នោះ​ទេ ក៏មានជាកាដូ និងអំណោយចែកជូនដល់លោកនាយក និងលោកគ្រូ  អ្នកគ្រូ ។ បន្ទាប់ពីការចែក​អំណោយ​រួចមកលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ទាំងអស់​ក៏​ទៅ​សម្រាកទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​​

នៅពុទ្ធមណ្ឌលកម្ពុជា បំពេញកម្រងសំណួរ និង លេងល្បែងកម្សាន្ត សប្បា​យ​ៗ រហូត ដល់ពេលវេលា​ត្រឡប់​មក​ភ្នំ​ពេញ។

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង