ដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំ

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំ

កាលពីថ្ងៃទី២១ ខែ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំឱ្យសិស្សថ្នាក់ទី៨ គ្រប់សាខាបានចុះទស្សនកិច្ចសិក្សាលើកទី១៥០នៅស្ថានីយផលិត ពូជត្រី ៧មករា ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបន្តដំណើរទៅកាន់ រមណីយដ្ឋាន ស្អាងភ្នំ ដែលស្ថិតនៅ​ក្នុង​ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​។

ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖

  1. ស្វែងយល់ពីលក្ខណៈបច្ចេកទេសក្នុងការចិញ្ចឹមត្រី ប្រភេទពូជត្រី និងស្វែងយល់ពីទីផ្សារគ្រប់គ្រង វិស័យកសិកម្ម (ទីផ្សារនៃការលក់ប្រភេទត្រីនៅកម្ពុជា)។
  2. យល់ដឹងពីទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងស្អាងភ្នំ ដែល​ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ។
  3. យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់​ប្រជា កសិករ​នៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងផ្លូវក្នុងខេត្ដកណ្ដាល។
  4. ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍ និងធនធានធម្មជាតិ។
  5. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ។
  6. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​

សរុបសេចក្តីមកសិស្សានុសិស្សទទួលបានបរិយាកាសរីករាយ និងចាងហ្វាង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស (AIS) បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗ

សិស្សានុសិស្សសាលាបឋមសិក្សា។ ទស្សនកិច្ចសិក្សានេះបានធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ បង្កជាភាពសប្បាយរីករាយ​បន្ទាប់ពី​សិក្សា​នៅក្នុង​ថ្នាក់​ ​និង​ផ្សារភ្ជាប់​ទៅ​នឹង​ចំណេះ​ដឹង​ថ្មី​ៗ​នៅ​ខាងក្រៅ​សាលា​។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង